បរទេស៖ សង្ឃឹមថាការវះកាត់ធ្វើអោយបាត់សរសៃរនៅក្បែរសៀតផ្កាដែលមើលទៅមិនសូវស្អាតលើនារីអាយុ២៧ឆ្នាំម្នាក់ទទួលបានជោគជ័យ។ ប៉ុន្តែការវះកាត់កែសម្ផស្ស...
បរទេស៖ សង្ឃឹមថាការវះកាត់ធ្វើអោយបាត់សរសៃរនៅក្បែរសៀតផ្កាដែលមើលទៅមិនសូវស្អាតលើនារីអាយុ២៧ឆ្នាំម្នាក់ទទួលបានជោគជ័យ។ ប៉ុន្តែការវះកាត់កែសម្ផស្សនេះមិនបានដូចក្តីបំណងនោះទេ។
របាយការណ៍បង្ហាញកាលពីថ្ងៃសៅរ៍ដោយកាម៉េរាCCTVអំពីករណីគ្រោះថ្នាក់នៃការវះកាត់កែសម្ផស្សកើតឡើងនៅគ្លីនិកមួយក្នុងក្រុងGuangxi ខេត្ត Nanning ប្រទេសចិន។ ក្នុងដំណើរការវះកាត់នេះអ្នកឯកទេសបានចំរាញ់យកកោសិកាខ្លាញ់ពីកំភ្លៅ ហើយចាក់បញ្ចូលទៅក្នុងសៀតផ្កាក្បែរគុម្ពត្រចៀក។ ប៉ុន្តែកោសិកាខ្លាញ់បានជា្របចូលទៅក្នុងសរសៃរឈាមខួក្បាលរបស់នាង។ ក្រោយមកនាងក៏សន្លប់បាត់ស្មារតី ហើយក្រុមអ្នកឯកទេសកែសម្ផស្សបានប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យជាបន្ទាន់។ ក្រុមគ្រូពេទ្យបានប្រឹងប្រែងវះកាត់យកកោសិកាខ្លាញ់ចេញពីខួរក្បាលព្រោះវានិងធ្វើអោយខួរក្បាលរបស់នាងមានបញ្ហាហើយរាងកាយទាំងមូលនិងទៅជាពិការទាំងស្រុង។ ដោយអំណាចនៃការរីករាលដាលនៃកោសិកាខ្លាញ់ក្នុងខួរក្បាលវាបានធ្វើអោយក្បាលរបស់នាងរីកប៉ោងធំជាខ្លាំង។
ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងតាមដានម្ចាស់គ្លីនិកនោះ និងបានចាប់ខ្លួនក្រុមអ្នកឯកទេសវះកាត់ផងដែរព្រោះពួកគេសុទ្ធតែមិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការងារនេះនៅឡើយ។
កាលពីខែមុនក៏មានករណីស្រដៀងគ្នានេះដែរ! គឺស្រ្តីមា្នក់រស់នៅខេត្តZhejiang បានប្តឹងមន្ទីរពេទ្យវះកាត់កែសម្ផស្សក្នុងក្រុងJiaxing។ មន្ទីរពេទ្យនោះធ្វើការវះកាត់ខុសបច្ចេកទេស ហើយធ្វើអោយខូចសុដនទាំងគូរបស់នាង៕ អត្ថបទ៖ Khmer5 News
COMMENTS