បរទេស៖ រដូវធុរេនបានចូលមកដល់ហើយ សម្រាប់អ្នកដែលចូលចិត្តញ៉ាំធុនរេនអាចរកទិញបានស្ទើរគ្រប់កន្លែង។ អាជីវករលក់ផ្លែធុរេននៅប្រទេសSingaporeបានអោយដឹង...
បរទេស៖ រដូវធុរេនបានចូលមកដល់ហើយ សម្រាប់អ្នកដែលចូលចិត្តញ៉ាំធុនរេនអាចរកទិញបានស្ទើរគ្រប់កន្លែង។ អាជីវករលក់ផ្លែធុរេននៅប្រទេសSingaporeបានអោយដឹងថាតម្លៃផ្លែធុរេនមានការកើនឡើង ប៉ុន្តែមនុស្សជាច្រើននៅតែបន្តញ៉ាំវាដោយមិនរួញរាចំពោះតម្លៃឡើយ។ ផ្លែធុរេនជាចំណូលចិត្តរបស់មនុស្សភាគច្រើន!
ប៉ុន្តែមុននិងញ៉ាំអ្នកគួរតែពិនិត្យវាជាមុនសិន ដើម្បីអោយប្រាកដថាធុរេនរបស់អ្នកពិតជាល្អ។ ថ្មីៗនេះស្ត្រីម្នាក់បានចែករំលែករូបភាពដង្កូវគួរអោយខ្ពើមនៅក្នុងផ្លែធុរេនដែលនាងទើបនិងទិញមកពីផ្សា។ នាងបានសរសេរថា៖
" ថ្ងៃនេះខ្ញុំចង់ញ៉ាំធុរេនណាស់ ទើបគ្រួសារខ្ញុំនាំគ្នាទៅផ្សាChong Pangដើម្បីរកមើលទិញធុរេន។ នៅទីនោះអ្នកលក់ហៅអោយពួកយើងទិញធុរេនមួយគីឡូក្រាមថ្លៃ១៨ដុល្លា ចុងក្រោយយើងទិញធុរេនពីរផ្លែតម្លៃ៣០ដុល្លា។ "
ក្រោយមកនាងនិងគ្រួសារត្រលប់ទៅតូបលក់ផ្លែឈើនោះវិញដើម្បីប្រាប់អ្នកលក់ពីរឿងនេះ ប៉ុន្តែអ្នកលក់មិនបានសុំទោសនាងឡើយ។ បុរសអ្នកលក់និយាយទៅកាន់នាងថា៖
" បើធុរេនទីមួយមានដង្កូវ! អញ្ចឹងញ៉ាំធុរេនទីពីរទៅ!។ "
+ នាងតបទៅវិញថា៖ " ម៉េចលោកនិយយាអញ្ចឹង! នរណាទៅហ៊ានញ៉ាំបើធុរេនទីមួយគួរអោយខ្ពើមបែបនេះទៅហើយនោះ។ "
ដោយមិនញ៉ាំធុរេនទីពីរទើបឪពុករបស់នាងសុំដូរយកលុយវិញ ហើយក៏មិនចង់ញ៉ាំធុរេននោះអីទៀតដែរ។ រំពេចនោះបុរសម្នាក់ទៀតហ៊ុចលុយអោយពួកគេហើយនិយាយថា៖ " ណេះលុយយកទៅៗ! យើងអត់មានជំពាក់ពួកអ្នកឯងអីទៀតទេ។ "
ចំពោះរឿងនេះនាងបានបង្ហោះចូលគណនីហ្វេសប៊ុកនិងប្រាប់អោយអ្នករាល់គ្នាត្រួតពិនិត្យសាច់ធុរេនអោយបានល្អមុននិងញ៉ាំ៕ អត្ថបទ៖ Khmer5 News
COMMENTS