បរទេស៖ តើអ្នកធ្លាប់ប្រទះឃើញសត្វចម្លែកដែលមនុស្សជាច្រើនក្នុងលោកមិនដែលបានឃើញសោះក្នុងជីវិតទេ? មានគេប្រទះឃើញសត្វម្យ៉ាងរាងដូចខួរក្បាលមនុស្សហើយម...
បរទេស៖ តើអ្នកធ្លាប់ប្រទះឃើញសត្វចម្លែកដែលមនុស្សជាច្រើនក្នុងលោកមិនដែលបានឃើញសោះក្នុងជីវិតទេ? មានគេប្រទះឃើញសត្វម្យ៉ាងរាងដូចខួរក្បាលមនុស្សហើយមានសភាពសើមស្អិតៗអន្ធឹលបន្តិច វារស់នៅក្នុងបឹងសិប្បនិមិត្តនាក្រុងVancouver ប្រទេសកាណាដា។ កំឡុងពេលស្រាវជ្រាវនៃក្រុមអ្នកស្រលាញ់ធម្មជាតិ ពួកគេបានរកឃើញសត្វប្រភេទនេះនៅក្នុងឧទ្យាសត្វព្រៃ។ Kathleen Stormont សមាជិកបរិស្ថានឧទ្យានសត្វព្រៃនិយាយថា៖ " វាជាសត្វដែលអ្នករាល់គ្នាចង់ឃើញ ហើយជាអំបូរសត្វដែលមានអាយុកាលរាប់ម៉ឺនឆ្នាំមកហើយលើផែនដី។ សត្វនេះស៊ីអាហារដោយតោងជាប់នឹងចំណីរបស់វាហើយចាប់ផ្តើមស៊ីបន្តិចម្តងៗដោយមិនដឹងខ្លួន។ "
អ្នកខ្លះគិតថាវាដូចជាសំបកផ្លែគូលែនដ៏ធំមួយអញ្ចឹង ឬដូចបាល់បោះដែលធូរអស់ខ្យល់។ ចំណែកអ្នកខ្លះទៀតយល់ថាវាដូចជាខួរក្បាលមនុស្សដែលដុះក្នុងទឹកអញ្ចឹង។ Celina Starnes ប្រធានក្រុមចុះស្រាវជ្រាវបរិស្ថាននិយាយថា៖ " យើងបានរកឃើញនូវអ្វីដែលយើងមិនធ្លាប់បានឃើញ។ វាបង្កប់ខ្លួនក្នុងទឹកល្អក់ដែលមានពណ៌ស្រដៀងនិងខ្លួនរបស់វា ប៉ុន្តែយើងអាចមើលឃើញវានៅទឹករ៉ាក់ទោះបីជាវាមានស្លែរុំព័ទ្ធជុំវិញខ្លួនក៏ដោយ។ កាន់តែពិសេសនោះគឺនៅយប់ងងឹតមានពន្លឺចេញពីខ្លួនរបស់វាទៀតផង។ វាជាសត្វមានប្រភពនៅរដ្ឋMississippiសហរដ្ឋអាមេរិកហើយធ្វើដំណើរឆ្ពោះមកទិសខាងលិចជាបន្តបន្ទាប់។ "
តាមមើលវាចាប់ចំណីស៊ីដោយសំងំចាំចាប់ដូចជាអន្ទាក់សត្វដែលគេដាក់ចោលអញ្ចឹង៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
តាមមើលវាចាប់ចំណីស៊ីដោយសំងំចាំចាប់ដូចជាអន្ទាក់សត្វដែលគេដាក់ចោលអញ្ចឹង៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព៖ MailDaily
COMMENTS